Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូល ស្ដីពីគោលនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

29-05-2017 09:42

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ រាជបណ្ឌិត្យសភាកម្ពុជា បាននិងកំពុងរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពីគោលនយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤​ ឆ្នាំ២០១៧។

កិច្ចពិភាក្សានេះ ក៏មានការចូលរួមពី តំណាងគណបក្សនយោបាយចំនួន៤ រួមមាន លោក សុខ ឥសាន តំណាងគណបក្សប្រជាជនកម្ពុជា, លោក សុន ឆ័យ តំណាងគណបក្សសង្គ្រោះជាតិ, លោក ផាន សិទ្ធី តំណាងគណបក្សហ្វ៊ុន ស៊ិនប៉ិច, លោក សាន ស៊ុនឌឿន តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ដោយឡែកខាងអ្នកវិភាគព្រឹត្តិការណ៍សង្គមមានដូចជា លោកបណ្ឌិត សុខ ទូច, លោកបណ្ឌិត គី សិរិវឌ្ឍន៍, លោកបណ្ឌិត តិច សំណាង, លោក ស៊ន សំណាង និង​លោក យឿង សុធារ៉ា តំណាងអង្គការខុមហ្វ្រែល។

​សូមជម្រាបថា គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួម ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុង​បញ្ជីឈ្មោះបោះឆ្នោត​ សូមអញ្ជើញ​ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា៕