(ភ្នំពេញ)៖ កម្មវិធីប្រកួតបាល់ទាត់កុមារ ឆ្នាំ២០១៧ របស់ធនាគារ អ អេច ប៊ី នឹងប្រព្រឹត្ដទៅ នៅថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ នៅ Sport Complex ដែលទទួលការឧបត្ថម្ភធំពី ភ្នំពេញ ស៊ីធី សេនធ័រ (Phnom Penh City Center-PPCC)។
លោក Bernard Lim តំណាង(PPCC) បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នានៅ Phnom Penh City Center (PPCC) រីករាយក្នុងការគាំទ្រកម្មវិធីប្រកួតបាល់ទាត់កុមារឆ្នាំ ២០១៧ របស់ធនាគារ អ អេច ប៊ី ហើយយើងខ្ញុំជឿជាក់លើការជួយសហគមន៍ និងការជួយប្រជាជនក្រីក្រ និងទន់ខ្សោយ ឲ្យឈានទៅសម្រេចក្តីសុបិន្ត និងបំណងប្រាថ្នារបស់ពួកគេ ហើយកម្មវិធីប្រកួតបាល់ទាត់កុមារនេះ គឺជាគម្រោងដ៏ល្អមួយដែលយើងត្រូវធ្វើ»។
លោកបន្ដថា «កុមារទាំងអស់ដែលចូលរួមការប្រកួតនេះ មកពីតំបន់ជាយក្រុងនៃរាជធានីភ្នំពេញ និងមានជីវភាពក្រីក្រ ក៏ប៉ុន្តែ ពួកគេមានសុទិដ្ឋិនិយម និងមានឆន្ទៈ ចង់ក្លាយជាកីឡាករបាល់ទាត់ដ៏ពូកែ នៅថ្ងៃណាមួយ យើងខ្ញុំចង់ជួយពួកគេ តាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយយើងខ្ញុំឧបត្ថម្ភទីតាំងសម្រាប់ការប្រកួតនេះនៅ Sport Complex នៅថ្ងៃទី ២៧ ខែ ឧសភាយើងខ្ញុំនឹងផ្តល់រង្វាន់ជាបាល់ទាត់ដល់សាលាដែលចូលរួមផងដែរ រួមទាំងនឹងផ្តល់រង្វាន់ជាបាល់ទាត់ ទៅតាមចំនួនគ្រាប់បាល់ដែលក្រុមនីមួយៗបានទាត់បញ្ចូលទីក្នុងពេលប្រកួត
នេះគឺជាផ្នែកមួយនៃការចូលរួមចំណែកជួយសង្គម និង យុវជនកម្ពុជា។ កីឡាបាល់ទាត់ គឺជាកីឡាពេញនិយមរបស់យុវជន។ យើងខ្ញុំសង្ឃឹមថា សកម្មភាពមនុស្សធម៌របស់យើងខ្ញុំ នឹងជំរុញយុវជនវ័យក្មេងនៅតាមសាលា ឲ្យចូលរួមការប្រកួតនេះ»។
គួរបញ្ជាក់ថា កាលពីចុងខែមេសាកន្លងទៅនេះ ភ្នំពេញស៊ីធីសេនធ័រ បានប្រកាសថានឹងរៀបចំព្រឹត្តិការណ៍ដ៏គួរសប្បាយរីករាយមួយសម្រាប់យុវជន។ នៅពេលនេះ ភ្នំពេញស៊ីធីសេនធ័រ បានក្នុងសន្និសីទកាសែត នៅថ្ងៃនេះ៕