(ភ្នំពេញ)៖ ស្រាបៀរ លីអូ ទើបតែបានប្រគល់រង្វាន់ម៉ូតូដល់អ្នកអ្នកឈ្នះរង្វាន់នៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែតរបស់ខ្លួនក្នុងឆ្នាំ២០១៧នេះ ដែលកម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា នៅស្ថានីយ៍ ទូរទស្សន៍ MyTV ក្នុងកម្មវិធី Leo Surprise ដោយអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ២០១៧នេះ បានមកពីទូទាំងប្រទេសមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

លោក ព្រាប សុវណ្ណ តំណាងឲ្យក្រុមហ៊ុនស្រាបៀរ លីអូ បានមានប្រសាសន៍ថារង្វាន់ធំរថយន្ត Mazda CX5 និងរង្វាន់ជាច្រើនទៀតកំពុងតែរង់ចាំលោកអ្នកពីកម្មវិធីគាស់ភ្លាម ឈ្នះភ្លែត២០១៧ កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ  បង្កើតឡើងដើម្បីជាកិច្ចតបស្នងដល់អតិថិជនរបស់ខ្លួនសម្រាប់ការគាំទ្ររបស់ពួកគាត់។

លោក ព្រាប សុវណ្ណ ថ្លែងបន្ដទៀតថា នៅថ្ងៃនេះក្រុមហ៊ុនស្រាបៀលីអូ បានធ្វើការចែករង្វាន់ជូនដល់អតិថិជន ដែលមានសំណាងទាំងអស់ បានឈ្នះរង្វាន់ម៉ូតូហុងដាដ្រីម២០១៧ ពីកម្មវិធីគាស់ភ្លាមឈ្នះភ្លែតទាំង២១រូប ដែលពួកគាត់នីមួយៗមានអារម្មណ៍ត្រេកអរណាស់ ដែលស្រាបៀរលីអូ បានផ្ដល់រង្វាន់ពិតៗជូនពួកគាត់ ដូច្នេះកម្មវិធីគាស់ភ្លាម ឈ្នះភ្លែត នឹងមានរង្វាន់ជាច្រើនទៀតសម្រាប់ជាការលើកទឹកចិត្ដអតិថិជនផងដែរ។

លោកបន្ថែមថា អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ នៅទូទាំងប្រទេស ដែលកម្មវិធីនឹងចាប់ផ្តើមរហូតដល់ដំណាច់ឆ្នាំ២០១៧នេះ ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ រួចស្វែងរកមើលរង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់ធំរថយន្ត Mazda CX5 ស៊េរីថ្មី ម៉ូតូ Honda Dream២០១៧ ទូរទស្សន៍ Samsung៣២អ៊ីញ រង្វាន់ទឹកប្រាក់ និងរង្វាន់ជាច្រើនទៀត៕

អ្នកឈ្នះបន្ទាប់អាចជារូបអ្នក , ស្រាបៀរ លីអូ ភាពរីករាយដែលអ្នកចង់បាន!