(ភ្នំពេញ)៖ គណបក្សដែលជាគួរទីទុកចិត្តរបស់ប្រជារាស្ត្រខ្មែរ ក្នុងការដឹកនាំប្រទេសគណបក្សប្រជាជនកម្ពុជាដែលបាន សង្គ្រោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហមសម្លាប់មនុស្សជួយឱ្យប្រទេសជាតិរស់ឡើងវិញ និងជួយប្រជាពលរដ្ឋជាច្រើនលាននាក់បានរួចរស់ជីវិត មិនតែប៉ុណ្ណោះបានជួយសង្គ្រោះសាសនា វប្បធម៌ ប្រពៃណី សេដ្ឋកិច្ច និងអ្វីផ្សេងៗទៀតជាច្រើនឱ្យរស់រានមានជីវិតឡើងវិញ រហូតមកទល់ពេលនេះ។ ជាបក្សដែលមាន ភាពចាស់ទុំខាងផ្នែកនយោបាយ គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីសំខាន់ដែលគ្មានគណបក្សណាមួយ អាចជំនួសបានឡើយក្នុងការការពារប្រទេស និងប្រជាជន។

គណបក្សប្រជាជនកម្ពុជានេះបានដើរតួនាទីក្នុងការសង្គ្រោះជាតិ និងប្រជាជនពិត បានពន្លត់ភ្នក់ភ្លើងសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ និងបានស្តារនិងកសាង ប្រទេសដែលខ្ទេចខ្ទី ដិតដាមដោយឈាម និងទឹកភ្នែករហូតមកទល់នឹងសព្វថ្ងៃនេះ។ កម្ពុជាបានបោះជំហានទៅមុខជានិច្ចលើការថែរក្សា សន្តិភាព និងការអភិវឌ្ឍដែលខ្លួនមានដើម្បីភាពរីកចម្រើនរបស់ប្រទេស និងប្រជាជន។ ចាប់តាំងពីឡើងដឹកនាំប្រទេសតាំងពីឆ្នាំ១៩៧៩មក គណបក្សប្រជាជនមាន គោលនយោបាយពិតប្រាកដក្នុងការអភិវឌ្ឍជាតិ ហ៊ានថា ហ៊ានធ្វើ និងមិន មែនជាគណបក្សដែលដើរភូតកុហក សន្យាបោកប្រាសរាស្ត្រ និងជាអ្នកបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តការពិត នៅកម្ពុជាដូចបក្សប្រឆាំង ហើយក៏មិនមែនជាបក្សដើរញុះញង់រាស្ត្រ បញ្ឆេះកំហឹង និងការរើសអើងប្រកាន់ពូជសាសន៍ និងបង្កបញ្ហាដល់ដំណើរការអភិវឌ្ឍដូចបក្សប្រឆាំងឡើយ។

គណបក្សប្រជាជនកម្ពុជាពោរពេញទៅដោយធនធានមនុស្ស និងមានភាពចាស់ទុំខាងផ្នែកនយោបាយ និង មានបទពិសោធគ្រប់គ្រងប្រទេស ដឹកនាំជាតិ ដ៏យូរអង្វែង និងប្រកបដោយគុណធម៌ និងសីលធម៌ក្នុងការដឹកនាំ។ គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សមួយដែលជាបណ្តុំនៃធនធានមនុស្ស និងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីអនុវត្តនូវកម្មវិធីនយោបាយរបស់ខ្លួន និងមានសមត្ថភាពគ្រប់គ្រងប្រទេសនៅគ្រប់ស្ថានការណ៍ទាំងអស់។ តើគណបក្សប្រឆាំងបានធ្វើអ្វីខ្លះជួយជាតិ? អ្វីៗដែលកម្ពុជាមាននៅពេលនេះ គ្មានការចូលរួមរបស់បាតដៃបក្សប្រឆាំងឡើយ ហើយសូមកុំយល់ច្រឡំថា បក្សប្រឆាំងមានធនធានមនុស្សគ្រប់គ្រាន់ មានបទពិសោធគ្រប់គ្រងប្រទេសនោះទេ គឺរហូតមកទល់ពេលនេះ បក្សប្រឆាំងនៅតែគ្មានសមត្ថភាព និងធនធានមនុស្សក្នុងការដឹកនាំប្រទេស ប៉ុន្តែគឺគ្រាន់តែយកនយោបាយមកធ្វើអាជីវកម្ម និងទាញផលប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងបក្សពួកមួយក្តាប់តូចប៉ុណ្ណោះ មិនដែលស្រឡាញ់ជាតិ និងប្រជាជនពិតប្រាកដទេ។ អ្នកដែលយល់ពីសុខទុក្ខ និងតម្រូវការជាក់ស្តែង របស់ប្រជាជនគឺមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ!

ដោយ៖ ចៅចាក់ស្មុក