(ភ្នំពេញ)៖ សកម្មជន និងសមាជិករបស់ គណបក្សសង្គ្រោះជាតិ (CNRP) នៅតែបន្តដើរចេញពីបក្ស ដែលជាក់ស្តែង​នៅរសៀល​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក លីម សុភា អភិបាលខណ្ឌ៧មករា និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា ខណ្ឌ៧មករា បានធ្វើការសំណះសំណាល ជាបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា និងជាពិសេសស្វាគមន៍សមាជិកថ្មីចំនួន៥នាក់ ដែលស្ម័គ្រចិត្ត ផ្ដាច់ខ្លួនពីគណបក្សសង្គ្រោះជាតិ មកជឿជាក់លើគណបក្សប្រជាជនកម្ពុជា។

សមាជិកគណបក្សសង្គ្រោះជាតិ ដ៏សំខាន់ទាំង៥រូប នៅសង្កាត់ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ដែលទើបចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា រួមមាន៖

ទី១៖ ឈ្មោះ កាន់ សិលា ភេទស្រី ដែលមានលំដាប់ លេខរៀងលេខ៤ មានមុខរបរគ្រូបង្រៀន នៅសាលាវត្តកោះ។

ទី២៖ ឈ្មោះ លោក ប៉ែន ច័ន្ទធារី ភេទស្រី ដែលមានលំដាប់លេខរៀងលេខ៦ មុខរបរបុគ្គលិកក្រុមហ៊ុន។
ទី៣៖ ឈ្មោះ សាខន ភារុណ ភេទប្រុស ដែលមានលំដាប់លេខរៀងលេខ១០ មុខរបរលក់សាច់ជ្រូក នៅផ្សារអូរឬស្សី។

ទី៤៖ ឈ្មោះ វួច ចិន្ដា ភេទស្រី ដែលមានលំដាប់លេខរៀងលេខ១៣ មុខរបរលក់ផ្លែឈើ នៅផ្សារអូឬស្សី។

ទី៥៖ ឈ្មោះ សាខន រស្មី ដែលមានលំដាប់លេខរៀងលេខ១៥ មុខរបរលក់សាច់ជ្រូកនៅផ្សារអូរឬស្សី៕