(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះពង្រឹងខណ្ឌដង្កោ នៅថ្ងៃអាទិត្យទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋតាមមូលដ្ឋាន និងបានលើកឡើងទៅកាន់ប្រជាពលរដ្ឋ ទាំងនោះថា គណបក្សប្រជាជនកម្ពុជា និយាយគឺធ្វើ ពុំសន្យាខ្យល់ឡើយ ហើយមានគណបក្សប្រជាជនកម្ពុជា មានសន្តិភាព និងមានការអភិវឌ្ឍ។
លោកស្រី បានអញ្ជើញបានចុះជួបជុំ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នាជាយរាជធានីភ្នំពេញ ភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ លោកស្រី អ៊ឹង កន្ថាផាវី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និយាយគឺធ្វើ ពុំសន្យាខ្យល់ឡើយ សូមបងប្អូនជឿជាក់ចំពោះការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោកស្រីថា មានគណបក្សប្រជាជនកម្ពុជា ប្រទេសមានសន្តិភាព និងមានការអភិវឌ្ឍ។
លោកស្រី ក៏បានដឹកនាំក្រុមការងារ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពស្និទ្ធស្នាល និងពិសារអាហារក្នុងផ្ទះប្រជាពលរដ្ឋផងដែរ៕