(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកបក្សប្រជាជនកម្ពុជា មកពីគ្រប់ស្រុក ក្រុង មន្ទីរ ជុំវិញខេត្ត ចូលរួមប្រមាណជា៣៥០នាក់ របស់ខេត្តព្រះវិហារ នៅស្នាក់ការគណបក្សប្រជាជន។

ក្នុងពិធីសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ មាស សុភា បានសង្កត់ធ្ងន់ឲ្យមន្ត្រីសមាជិកទាំងអស់ ប្រព្រឹត្តិតែអំពើល្អ ចេះជួយគ្នាគ្រប់គ្រាលំបាក ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាសមាជិកទាំងអស់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ទៅតាមលេខរៀងនៃឃុំ សង្កាត់របស់បងប្អូន៕