(កំពត)៖ ប្រជាពលរដ្ឋនិយម ដែលធ្លាប់ជឿជាក់លើគណបក្សប្រឆាំង នៅភូមិត្រពាំងវែង ឃុំដងទង ស្រុកដងទង បានប្រាប់លោក វ៉ាន សំអឿន អតីតតំណាងរាស្រ្ត CNRP និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន ថាពួកគាត់ឈប់ចាញ់បោកបក្សប្រឆាំងទៀតហើយ គាត់នឹងបោះឆ្នោតឲ្យគណបក្សប្រជាជនវិញ ដើម្បីបន្ដការអភិវឌ្ឍន៍ និងមានសុខសន្ដិភាព។
ការសន្យារបស់ប្រជាពលរដ្ឋ ធ្វើឡើងខណៈលោក វ៉ាន សំអឿន ដឹកនាំក្រុមការងារគណបក្ស ចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះក្នុងមូលដ្ឋានជាង១០០គ្រួសារ នៅភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង ខេត្តកំពត ពេញមួយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។ ក្នុងនោះ ក៏មានការចូលរួមពី លោក សល់ មករា ទីប្រឹក្សារាជរដ្ឋាភិបាល, លោក ម៉ាង ឆៃណាំ ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរភូមិ ឃុំ ស្រុកផងដែរ។
លោក វ៉ាន សំអឿន បានលើកឡើថា អំពីសមិទ្ធផល និងស្នាដៃជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្រេចបាន ជាពិសេសគឺសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ។
ដោយឡែកគណបក្សប្រឆាំងវិញ មានកលល្បិចបោកប្រាស់ប្រជាពលរដ្ឋ ពុំបានគិតដល់ផលប្រយោជន៍ជាតិជាធំទេ បក្សប្រឆាំងគ្មានគោលការណ៍ច្បាស់លាស់ទេ បក្សប្រឆាំងគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ពុករលួយតែប៉ុណ្ណោះ ជាពិសេសពូកែខាងប្រើនយោបាយបោកប្រាស់ប្រជាជន និងសន្យាហើយមិនធ្វើ ហើយបក្សប្រឆាំងប្រមូលថវិកាពីប្រជាពលរដ្ឋបានប្រហែលជាជាង ៦០០,០០០ដុល្លារ ដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យ ប៉ុន្តែរហូតមកដល់ឥឡូវតើប៉ុស្តិ៍ទូរទស្សន៍ព្រះអាទិត្យនៅឯណា? ជាសន្យាខ្យល់ សន្យាផ្តល់ប្រាក់៤០,០០០រៀលជូនចាស់ៗ តើឥឡវបានប្រាក់ជូនចាស់ៗឬនៅ សន្យាខ្យល់។ ឥឡូវសន្យាថា ផ្តល់ប្រាក់អភិវឌ្ឍឃុំក្នុងមួយឃុំ ៥០០,០០០ដុល្លារទៀតហើយ សូមបងប្អូនយកទៅពិចារណាចុះ បក្សប្រឆាំងបានតែសន្យាទេ ប៉ុន្តែពុំដែលបានធ្វើតាមការសន្យាឡើយ។ សូមបងប្អូនកុំជឿតាមការបោកប្រាស់ របស់បក្សប្រឆាំង។
បើតាមទីប្រឹក្សាសម្ដេចតេជោ រូបនេះ មានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលតែងតែស្វែងយល់ពីសុខទុក្ខគាត់ អភិវឌ្ឍភូមិឃុំគាត់ នៅជិតគាត់ ជួយគាត់ ធ្វើឲ្យគាត់មានក្តីសង្ឃឹម មានទំនុកចិត្ត និងភាពកក់ក្តៅ រីឯបក្សសង្រ្គោះជាតិ បានសន្យាជាមួយប្រជាជនថា បើឈ្នះឆ្នោតនឹងលប់បំណុលដែលប្រជាជនជំពាក់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុឯក
ជនចោលទាំងអស់។
ប្រជាពលរដ្ឋជាច្រើន បានយល់ច្បាស់ថា គណបក្សប្រឆាំងពូកែខាងតែឃោសនាបោកប្រាស់ប្រជាជនតែប៉ុណ្ណោះ ពុំដែលឃើញធ្វើអ្វី ដើម្បីបម្រើ និងជួយប្រជាជនឡើយ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន តែមួយគត់ ដែលបាននាំយកសន្តិភាព សេរីភាព សុភមង្គល ការអភិវឌ្ឍ និងជួយសម្រួលដោះស្រាយរាល់ការលំបាក របស់ប្រជាជនខ្មែរគ្រប់កាលៈទេសៈ។
បន្ថែមពីនេះ លោក វ៉ាន សំអឿន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវ សន្តិភាព សេរីភាព និងការអភិវឌ្ឍ៕