Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាកំពុងរងឥទ្ធិពលសម្ពាធទាប ភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន, បងប្អូនប្រជានេសាទ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់!

27-05-2017 17:55

(ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា កំំពុងទទួលរងឥទ្ធិពលសម្ពាធទាប ហើយចាប់ពីថ្ងៃទី១ដល់ ៤ ខែមិថុនា តទៅខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើកម្ពុជាផងដែរ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចជា៖

* តំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំក្រវាញ នឹងមានភ្លៀងបន្តធ្លាក់ក្នុងកំរិតច្រើន។
* តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្ក

ជាមួយគ្នានេះ ក្រសួងសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសចាប់ពីថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០១៧៕