(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិកក្រុមការងារ ចុះជួយឃុំ ជួបសំណេះសំណាល ជាមួយសមាជិកបក្សប្រជាជនកម្ពុជា ជាង៤០០នាក់ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ប្រកបយ៉ាងភាព ស្និទ្ធស្នាល សប្បាយរីករាយក្រៃលែង។
បន្ទាប់ពីបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួចមក លោក ថោង ខុន បានសំណេះសំណាលជំរាបជូនបងប្អូនអំពីការរីកចម្រើន និងសមិទ្ធផលទាំងឡាយ របស់រាជរដ្ឋាភិបាល ក៏ដូចគណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ។
សមាជិក សមាជិកា ដែលបានចូលរួមក្នុងឱកាសនោះ បានសម្តែងការអបអរសាទររីករាយ និងប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរៀងរហូត ពិសេសទាំងអស់គ្នាប្តេជ្ញាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំខាងមុខនេះ។
សូមជម្រាបថា នៅភូមិគោកត្របែក ឃុំស្រឡៅ មានប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោត ចំនួន៤៤០នាក់៕