(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានសម្តែងការខកចិត្តខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានថា សមត្ថកិច្ចខេត្តឧត្តរមានជ័យប្រើហឹង្សា និងបំបិទសិទ្ធិសេរីភាពរបស់ព្រះសង្ឃ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ព្រមទាំងបានហៅការចេញផ្សាយទាំងនោះថា ជាការមូលបង្កាញ់ និងបំភ្លៃពីការពិតទាំងស្រុង។
អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ មួលបង្កាច់ទៅលើអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចរបស់ខេត្ត ដែលបានខិតខំអនុវត្តតាមតួនាទីច្បាប់ យ៉ាងខ្ជាប់ខ្ជួន និងបានសំណូមពរអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកព័ត៌មានគាំទ្រដោយបរទេស គោរពឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ និងផ្សព្វផ្សាយនូវព័ត៌មានពិត ដោយឈរលើគោលការណ៍ស្មើភាព តម្លាភាព និងយុត្តិធម៌។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ មានការប៉ះទង្គិចមួយរវាងអាជ្ញាធរខេត្តឧត្តរមានជ័យ និងព្រះសង្ឃ ក្រោយពេលការបិទបញ្ចប់នៃការដង្ហែក្បួនរកសំឡេងឆ្នោត របស់គណបក្សសង្រ្គោះជាតិ នៅក្នុងក្រុងសំរោង។
ខាងក្រោមនេះ គឺជាការបញ្ជាក់មូលហេតុនានា ដែលនាំឲ្យមានបាតុភាពផ្ទុះពាក្យសម្តីរវាងព្រះសង្ឃ និងអាជ្ញាធរក្នុងខេត្តឧត្តរមានជ័យ៖