(ប៉ៃលិន)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាក្នុងគ្រួសារ ដោយវាយប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ មូលហេតុដែលនាំឲ្យបុរសជាប្តីវាយប្រពន្ធរហូតបែកភ្នែក មើលស្ទើមិនយល់បែបនេះ ដោយសារតែប្រច័ណ្ឌប្រពន្ធ ពេលទៅធ្វើការនៅក្នុងខារ៉ាអូខេ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍អំពើហិង្សានេះ កើតឡើងម៉ោង០៣ទៀបភ្លឺឈានចូល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើតាមនគរបាល អំពើហិង្សានេះ កើតឡើងដោយសារតែភ្លើងប្រច័ណ្ឌរបស់ជនដៃដល់ជាប្ដី។
បច្ចុប្បន្នជនសង្ស័យជាប្តីឃុំខ្លួននៅស្នងការខេត្តប៉ៃលិន រង់ចាំកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចំណែកស្ត្រីរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត៕