(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅកីឡដ្ឋានស្វាយរៀង បាននិងកំពុងប្រារព្ធពិធីបើកដំណើរការដំបូង សាលាតម្រង់ទិសកីឡាបាល់ទាត់ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហពន្ធកីឡា លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្ម cellcard។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡាបាល់ទាត់ ជាច្រើនរូបផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង នៅក្នុងកម្មវិធីនោះថា ដោយសារកម្ពុជា របស់យើង ឆ្លងកាត់សង្រ្គាមយ៉ាងយូរ បន្ថែមតៅដោយរបបប្រល័យ ពូជសាសន៍ យើងបាត់ឱកាសអភិវឌ្ឍ រួមនឹងបាល់ទាត់ផង។ ទើបតែប៉ុន្មនាឆ្នាំចុងក្រោយនេះ ដោយសារប្រទេសជាតិ ទទួលបានសន្តិភាព ពីនយោបាយឈ្នះឈ្នះ និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចលនាកីឡាបាល់ទាត់ មានការរីកផុសផុល រាលដាល ទៅស្ទើគ្រប់ទីកន្លែង ច្រកល្ហកនៃប្រទេស និងមានការនិយមសប្បាយចូលចិត្ត ពីមនុស្សគ្រប់ស្រទាប់ គ្រប់វ័យ ទាំងបុរស និងស្រ្តី។

នាយឧត្តមសេនីយ៍ បានថ្លែងទៀតថា ដើម្បីសុខភាព បំរើការរៀនសូត្រ ការកម្សាន្តសប្បាយ មិត្តភាព បង្កើតទីផ្សារការងារ រក្សាបរិស្ថាន សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពបយោបាយ ទាក់ទាញភ្ញៀវទេសចរ ទប់ស្កាត់ និងរារាំង នូវរាល់ភាពអសកម្មនានា ក្នុងសង្គមកម្ពុជា គ្រឿងញៀន ជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ យន្តភ័ណមិនទាន់ផ្ទុះ ការពារបរិស្ថាន សំអាតអនាម័យ ដាំដើមឈើដើម្បីជីវិតយើងទាំងអស់គ្នាស្រស់បំព្រង និងដើម្បីកសាងកិត្តយសជូនជាតិ តាមរយៈការប្រកួតបាល់ទាត់នោះ។