(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងមេបញ្ជាការកងទព័ជើងគោក បានអញ្ជើញប្រកាសចូលកាន់ដំណែង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ដោយលោក ច័ន្ទ សុភ័ក្រា ត្រូវបានតែងតាំងជំនួសលោក អេង ហឿង។
ពិធីនេះក៏មានការចូលរួមពី អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ព្រមទាំអស់លោកជាមេបញ្ជាការ មេបញ្ជាការរង តាមបណ្តាកងឯកភាព អស់លោកប្រធានមន្ទីរជុំវិញខេត្ត និងអភិបាលក្រុង ស្រុកជាច្រើនទៀត។
តាមការសម្រេចរបស់ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ត្រី អេង ហឿង ដែលជាមេបញ្ជាការតំបន់សឹងរងព្រះវិហារ ត្រូវបានតែងតាំងមេបញ្ជាការរង យោធភូមិភាគទី៤៕