(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក អាន គុន្ធធារ៉ា, លោក សៀ សៀកឡេង, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗបំផុតចំពោះជនទាំងឡាយដែលចង់ផ្តួលរំលំរដ្ឋាភិបាល ហើយសុខចិត្តកំចាត់ចោលជនបង្កអសន្តិសុខ១០០-២០០នាក់ ដើម្បីធានាជីវិតប្រជាពលរដ្ឋខ្មែររាប់លាននាក់
២៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗនឹងសកម្មជនបក្សប្រឆាំង ដែលហ៊ានព្រមានកម្ទេចត្រកូល «ហ៊ុន» នៅពេលពួកគេឈ្នះឆ្នោត
៣៖សម្ដេចតេជោ ហ៊ុន សែន ព្រលះលោក កឹម សុខា ខ្លាំងៗលើរឿងការតម្លើងប្រាក់ខែ និងតម្លៃអគ្គិសនី, ស្នើឲ្យ គ.ជ.ប ណែនាំមេបក្សប្រឆាំង
៤៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញការហួសចិត្តលើលោក កឹម សុខា ដែលប្រកាសរំលាយក្រសួងអភិវឌ្ឍន៍ជនបទ ទាំងខ្លួនមិនទាន់បានកាន់អំណាច
៥៖សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំជ្រេញមនុស្សមួយចំនួនដែលតាំងខ្លួនជាម្ចាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស, បើអ្នកមិនច្បាស់សូមទៅមើលឡើងវិញ»
៦៖ សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រឆាំងបានតែធ្វើបាតុកម្ម និងរារាំងមិនឲ្យមានការវិនិយោគនៅកម្ពុជា គ្មានកសាងសមិទ្ធផលអ្វីនោះទេ
៧៖ គ.ជ.ប នឹងចាត់ការលើម្ចាស់ Facebook ដែលផ្សព្វផ្សាយបំភ័ន្តប្រជាពលរដ្ឋ រឿងសន្លឹកឆ្នោតអត់បានការ, អ្នកប្រព្រឹត្តអាចត្រូវពិន័យពី ៥លាន ទៅ២០លានរៀល
៨៖ ប្រាសាទអង្គរវត្តរបស់ខ្មែរ ជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត លើពិភពលោកក្នុងឆ្នាំ២០១៧
៩៖ Facebook Fresh News កើនដល់ ២លាននាក់ហើយ ខណៈអ្នកប្រើប្រាស់ App Fresh News មានចំនួនជិត១លាននាក់ !
១០៖ កម្ពុជា ស្នើរដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិ បញ្ជូនអ្នកសង្កេតការណ៍មកសង្កេតការបោះឆ្នោតនៅកម្ពុជា
១១៖ ក្រសួងធនធានទឹក៖ ចាប់ថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែឧសភា បណ្តារាជធានី-ខេត្ត មួយចំនួន នឹងមាន ភ្លៀងធ្លាក់ ច្រើន, តំបន់សមុទ្រ មានភ្លៀង និងខ្យល់ បោកបក់ ខ្លាំង រលកខ្ពស់ៗ សូមប្រុងប្រយ័ត្នខ្ពស់បំផុត
១២៖ ក្រសួងកសិកម្ម៖ គ្មានការជំរិតទារប្រាក់រាប់ពាន់ដុល្លារ ជាថ្នូរការតែងតាំងដំឡើងឋានៈ និងតួនាទីពីថ្នាក់ដឹកនាំក្រសួងនោះទេ
១៣៖ រថយន្តធុនធំ១គ្រឿង ដឹកផ្លែល្ពៅក្រឡាប់ផ្ងារជើង បណ្ដាលឲ្យកម្មករ១១នាក់ រងរបួស នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ
១៤៖ ថៃចាប់ខ្លួនពលករខ្មែរ ១៦នាក់ ពេលចូលទៅកាប់ឈើ និងចោទប្រកាន់ពីប្រើប្រាស់អាវុធខុសច្បាប់
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រធានាធិបតីហ្វីលីពីន៖ ខ្ញុំនឹងចុះចេញពីតំណែង បើខ្ញុំមិនអាចកម្ទេចពួក ISIS
២៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទៅដល់ទីក្រុង Brussels ហើយ មុនពេលជួបប្រជុំជាមួយមេដឹកនាំ EU និង NATO នៅបុរីវ៉ាទីកង់ដោយផ្ទាល់
៣៖ ភេរវកម្មនៅទីក្រុង Manchester ចក្រភពអង់គ្លេស៖ ប៉ូលិសចាប់ខ្លួនជនសង្ស័យបាន ០៨នាក់ហើយ! ៕