Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា ចាន់តូ ផ្តល់អគារសិក្សាមួយខ្នងមាន៦បន្ទប់ ជូនប្រជាពលរដ្ឋក្នុងឃុំក្រយា ខេត្តកំពង់ធំ

25-05-2017 18:24

(កំពង់ធំ)៖ ក្រោយពីមានការសំណូមពរ របស់លោកគ្រូ អ្នកគ្រូ មាតា បិតាសិស្ស ស្នើសុំអគារសិក្សាមួយខ្នងមាន៦បន្ទប់ និងធ្វើការ ជួសជុលដំបូល អគារសិក្សាបច្ចុប្បន្ន ដែលធ្លុះធ្លាយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃអគារសិក្សា នៅអនុវិទ្យាល័យក្រយា ស្ថិតនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងបានផ្ដល់ជូនអគារសិក្សាមួយខ្នងមាន៦បន្ទប់ ជូនប្រជាពលរដ្ឋក្នុងឃុំក្រយា តាមសំណមពររបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ការផ្ដល់ជូនអគារសិក្សានេះ ធ្វើឡើងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ ខណៈដែលលោក ជា ចាន់តូ បានចូលរួមជួបសំណេះ សំណាល ពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះប្រជាពលរដ្ឋ នៅឃុំក្រយា និងស្នើសុំឲ្យ ប្រជាពលរដ្ឋចូលរួម ទៅបោះឆ្នោតឃុំ សង្កាត់ឲ្យបានគ្រប់ៗគ្នា ។​

នាឱកាសនោះលោក ជា​ ចាន់តូ បានផ្តាំផ្ញើក្មួយៗ សិស្សានុសិស្ស ឲ្យខិតខំយកចិត្តទុកដាក់ ក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ និងជៀសវាងឲ្យឆ្ងាយ ពីគ្រឿងញៀន ព្រោះក្មួយៗជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេន ហើយសូមផ្តាំផ្ញើក្មួយៗ សិក្សានុសិស្សឲ្យចេះ សាមគ្គីគ្នា ចេះស្រលាញ់ យោគយល់គ្នា។

លោកបានបញ្ជាក់ថា យើងទាំអស់គ្នាមានសំណាងណាស់ ដែលបានជួប​ឪពុក ម្តាយ បងប្អូន មានឱកាសបានមករៀនសូត្រ និងមានសាលានៅជិតផ្ទះ ដោយសារគោលនយោបាយ រក្សាសន្តិភាព និងស្ថិរភាពសង្គម របស់សម្តេចតេជោ ហ៊ុន សែន៕