(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួប៥ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាបាត់ដំបង សូមផ្តល់ជូនកម្មវិធីពិសេស ទិញ១ ថែម ១ ចាប់ពីថ្ងៃទី ២៥ ដល់ ៣១ ខែឧសភា ឆ្នាំ ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅផ្ទះ។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រួសារ មិត្តភ័ក្ត ឬបងប្អូនជាដើម រឹតតែពិសេសជាមួយនឹងការសម្តែងក្បាច់រាំ ការបង្វិលកងសំណាង និងកម្មវិធីកំសាន្តនានាក្នុងឱកាសដ៏ពិសេសនេះ។ លើសពីនេះ សាខានេះមានទីតំាងធំទួលាយធ្វើឲ្យលោកអ្នកកាន់តែងាយស្រួល នៅក្នុងការចតរថយន្ត។
ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹកេងកង សាខាចោមចៅ សាខាព្រែកលៀប សាខាក្រុងប៉ោយប៉ែត និងសាខាភ្នំពេញថ្មី។
គួរំលឹកថា ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តារ ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) ៕