Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក ដាក់បង្ហាញទិន្នន័យរ៉ាដាជាផ្លូវការឡើងវិញ ក្រោយត្រួតពិនិត្យរយៈពេល៤ថ្ងៃ

25-05-2017 17:31

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យ ដំណើរការការបង្ហាញ ទិន្នន័យរ៉ាដា នៅលើគេហទំព័រព័ត៌មានអាកាសធាតុ www.cambodiameteo.com របស់ខ្លួន ជាប្រក្រតីឡើងវិញ ក្រោយធ្វើការថែទាំ និងត្រួតពិនិត្យបច្ចេកទេស ជាមួយអ្នកជំនាញរ៉ាដាមកពីបរទេស អស់រយៈពេល៤ថ្ងៃ រួចមក។

សូមជម្រាបថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសផ្អាកការ បង្ហាញទិន្នន័យរ៉ាដា នៅលើគេហទំព័រព័ត៌មានអាកាសធាតុរបស់ខ្លួន រយៈពេល៤ថ្ងៃ៕