Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តសាំយ៉ុង ប្រលះគោយន្តកន្ត្រៃយ៍ ពីក្រោយពេញទំហឹង បណ្តាលឲ្យប្តី-ប្រពន្ធ២នាក់ រងរបួសធ្ងន់ នៅខេត្តក្រចេះ

25-05-2017 16:02

(ក្រចេះ)៖ រថយន្តសាំយ៉ុង១គ្រឿង ប្រលះគោយន្តកន្ត្រៃយ៍ ពីក្រោយពេញយ៉ាងទំហឹង បណ្តាលឲ្យប្តី-ប្រពន្ធ២នាក់ រងរបួសធ្ងន់ ដែលគ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

លោក នួន សារិន អធិការរងសណ្ដាប់ធ្នាប់ ស្រុកសំបូរបានឲ្យដឹងថា ករណីខាងលើ បង្កឡើងរវាងរថយន្តសាំយ៉ុង និងគោយន្តកន្រ្តៃ ធ្វើដំណើរក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រថយន្តសាំយ៉ុង បានបុកគោយន្តកន្រ្តៃពីក្រោយ បណ្តាលឲ្យអ្នកបើកបរគោយន្ត២នាក់ ប្តីប្រពន្ធរបួសធ្ងន់ធ្ងរ។

លោក នួន សារិន បានបន្តថា ជនរងគ្រោះ ឈ្មោះ អៀង ពិសិដ្ឋ អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ជាប្តី ចំណែកឯប្រពន្ធឈ្មោះ ងាន់ សុណាត អាយុ៣១ឆ្នាំ របួសធ្ងន់ អ្នកទាំងពីរ រស់នៅភូមិក្បាលជួរឃុំសំបុក ស្រុកចិត្របុរី។

បច្ចុប្បន្នជនរងគ្រោះ ត្រូវរថយន្តមណ្ឌលសុខភាពអូរគ្រៀង ដឹកយកទៅព្យាបាល នៅមន្ទីរបង្អែកខេត្តក្រចេះ។ រីឯរថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AA-៥៨៤១ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍អូរគ្រៀង ដើម្បីកសាងសំណុំតាមនីតិវិធីច្បាប់៕