(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារ នៃគណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ បានជួបសំណេះសំណាលជាមួយ បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកអង្គរជុំចំនួន ១,១៧០នាក់ និងស្រុកពួកចំនួន ៨០០នាក់ សរុបប្រមាណ ១,៩៧០នាក់។

ការចុះជួបសំណេះសំណាល របស់ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នេះអមដំណើរដោយលោកបណ្ឌិត ឃឹម ប៊ុនសុង សមាជិក គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ នៃគណបក្សខេត្តសៀមរាប សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រតិភូអមដំណើរ និងក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ នៃគណបក្សខេត្ត និងក្រុមការងារចុះជួយស្រុកផងដែរ៕