(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក អាន គុន្ធធារ៉ា, លោក សៀ សៀកឡេង, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសថា នឹងជិះលើរថយន្តធុនធំអត់ដំបូល ចេញហែក្បួនឃោសនា រកសំឡេងឆ្នោត នៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់
២៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានគណបក្សប្រជាជនកម្ពុជា គឺមានសាលារៀនគ្រប់ទីកន្លែង
៣៖ គណបក្សប្រជាជនកម្ពុជា សុំម្ចាស់ក្រុមហ៊ុន សហគ្រាស និងរោងចក្រ ផ្តល់ពេលវេលាឲ្យបុគ្គលិក ទៅចូលរួម បោះឆ្នោត
៤៖ គ.ជ.ប សម្រេចមិនទទួលយកស្បតឃោសនាទី៣ របស់ CNRP ទៅចាក់ផ្សាយនៅលើទូរទស្សន៍ជាតិកម្ពុជាទេ
៥៖ គ.ជ.ប សម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់៨៨រូប ព្រោះតែមិនបំពេញតាមលក្ខខណ្ឌ ច្បាប់ ស្តីពីការបោះឆ្នោត
៦៖ ខែក្រោយប៉ូលីស FBI នឹងមកប្រជុំនៅខេត្តសៀមរាប ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ
៧៖ ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារមន្រ្តីរដ្ឋបាលព្រៃឈើនៅខេត្តកំពង់ឆ្នាំង ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៣នាក់
៨៖ ក្រុមចោរប្រដាប់អាវុធ ចូលប្លន់យកព្រះអង្គសំរិទ្ធ ពីផ្ទះជនរងគ្រោះម្នាក់នៅស្រុកសំរោងទង
* ព័ត៌មានអន្តរជាតិ (World News)
១៖ មេប៉ូលិសហ្វីលីពីន ត្រូវបានពួកឧទ្ទាមគាំទ្រ ISIS «កាត់ក្បាលនៅភាគខាងត្បូង» នេះបើតាមសម្តី ប្រធានាធិបតី លោក ឌូតឺតេ ពេលមកដល់ស្រុកកំណើតភ្លាមៗ!
២៖ សរុបព្រឹត្តិការណ៍ នៃដំណើរបន្ទាន់របស់លោក ឌូតឺតេ ពីរុស្ស៊ីត្រឡប់មកហ្វីលីពីនវិញ និងការប្រកាស ប្រើច្បាប់ អាជ្ញាសឹកលើកោះ Mindanao ប្រឆាំងនឹងបណ្តាញក្រុម ISIS!
៣៖ ទីបំផុតប៉ូលិសអង់គ្លេស «ចាប់បានជនសង្ស័យបីនាក់បន្ថែមទៀត ក្រោយបំផ្ទុះអត្តឃាតស្លាប់មនុស្ស២២នាក់ និងរបួស៥៩នាក់!»
៤៖ តើហេតុការណ៍ភេរវកម្មបំផ្ទុះគ្រាប់បែក នៅចក្រភពអង់គ្លេសបង្កផលប៉ះពាល់អ្វីខ្លះ?
៥៖ តុលាការកំពូលកោះតៃវ៉ាន់ «សម្រេចគាំទ្រច្បាប់រៀបការភេទដូចគ្នា» ដែលនឹងនាំឲ្យតៃវ៉ាន់ ក្លាយជាដែនដីអនុវត្តន៍ច្បាប់នេះ ដំបូងគេនៅអាស៊ី!
៦៖ អតីតមន្ត្រី CIA: លោក ត្រាំ ទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដើម្បីត្រួសត្រាយផ្លូវធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់
៧៖ អតីតនាយក CIA បានអះអាងថា ខ្លួនធ្លាប់ព្រមានរុស្ស៊ីកុំឱ្យលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក
៨៖ អតីតកំពូលតារាសម្ដែង James Bond 007 បានទទួលមរណភាពហើយក្នុងវ័យ ៨៩ឆ្នាំ ៕