(ភ្នំពេញ)៖ ក្រុមហ៊ុន INADA (ជប៉ុន) និងក្រុមហ៊ុន GROTO (កម្ពុជា) បានរៀបចំ​ពិធី​ចុះ​ហត្ថលេខា លើការផ្ដល់​សិទ្ធិ​ចែកចាយ​ផ្ដាច់​មុខផលិតផលអាគុយម៉ាក INADA នៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស តំណាងស្ថានទូតជប៉ុន និងម្ចាស់អាជីវកម្មពាក់ព័ន្ធ​​ជាច្រើន។

ថ្លែងទៅកាន់ពិធីនោះលោក SATORU INADA ប្រធានក្រុមហ៊ុន INADA INC.បានឱ្យដឹងថា ក្រុមហ៊ុន INADA INC.ជាក្រុមហ៊ុនមួយរបស់ជប៉ុន ដែលមានអាយុកាល១០០ឆ្នាំគត់ គិតត្រឹមឆ្នាំ២០១៧នេះ។ ក្រុមហ៊ុននេះ មានបទពិសោធន៍ជំនាញក្នុងការផលិតអាគុយ និងផលិតផលមួយចំនួនទៀត ជាយូរឆ្នាំមកហើយ។ លោកបាន​បន្ថែមថា ក្នុងពេលដែលការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែទំនើប  គុណភាពផលិតផលខ្ពស់ និងសេវាកម្មល្អ គឺជាចំណុចសំខាន់។

លោក ប្រាក់ ទេពវិចិត្រ អគ្គនាយកក្រុមហ៊ុន GROTO បានថ្លែងថា តាមរយៈភាពដៃគូ​នេះ ក្រុមហ៊ុន GROTO នឹងនាំចូលទីផ្សារកម្ពុជានូវអាគុយដែល​មានគុណភាពខ្ពស់​របស់​ប្រទេស​ជប៉ុន សម្រាប់ចែកចាយជូន​ដល់​អតិថិជន ​​ដែល​និយម​ចូលចិត្ត​ផលិតផលជប៉ុន។ ជាងនេះទៅទៀតការអនុវត្ដនូវ​យុទ្ធសាស្រ្ដ​ចែកចាយថ្មី តាម​រយៈ​​ការពិនិត្យ​សុខភាព​អាគុយ នៅតាមបណ្ដា​ស្ថានីយប្រេង មានការធានាគុណភាព​ក្នុងរយៈពេលវែងរហូត​ដល់៩ខែ  បូករួមជាមួយការមានឧបករណ៍ វាស់សុខភាពអាគុយទំនើប ក្រុមហ៊ុនរបស់លោក​ នឹងទទួល​បានទំនុក​ចិត្ត​ពី​អ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា អាគុយម៉ាក INADA ត្រូវបានផលិត និងចែកចាយនៅ​តាមបណ្ដាប្រទេសជាច្រើនដូចជា៖ ប្រទេស​ជប៉ុន ហ្វីលីពីន បង់ក្លាដេស និងបណ្ដាប្រទេសមួយចំនួន​ក្នុងទ្វីបអ៊ឺរ៉ុប។ អាគុយម៉ាក INADA ទទួល​បាន​ការពេញនិយមជាខ្លាំងនៅប្រទេសជប៉ុន។

អគ្គនាយកក្រុមហ៊ុន GROTO បានបន្តថា គោលបំណងនៃព្រឹត្តការណ៍នេះ ដើម្បីឲ្យអ្នកសាធារណៈជនបានដឹងអំពីភាពជា ដៃគូររវាងក្រុមហ៊ុន អ៊ីណាដាក់ និងក្រុមហ៊ុនក្រូតូ ដែលបានចូលមកទីផ្សារកម្ពុជាជាផ្លូវការ។ អតិថិជនដែលចង់ជីវអាគុយម៉ាក INADA អាចទំនាក់ទំនងក្រុមហ៊ុន ដែលមាន៖ Address: 27, Street 313, Beoung Kak II, Toul Kork, Phnom Penh, Phone: 015/017-738175,
E-mail: [email protected]