(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីបុណ្យចម្រើនជន្មាយុគម្រប់ ៨៣ឆ្នាំ ឈានចូល ៨៤ឆ្នាំ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ, ​ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី មានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីសម្ដេចបន្តបេសកកម្មដ៏ថ្លៃថ្លា ដឹកនាំស្ថាប័នរដ្ឋសភា និងប្រទេសជាតិ ឆ្ពោះទៅរកភាពរីកចម្រើនតរៀងទៅ។

សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក និងជាពិសេស ទេវតាឆ្នាំថ្មី សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវ សៅ ទី ហេង សំរិន ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕