(ភ្នំពេញ)៖ លោកស្រី Meel Touhal តំណាងក្រុមបេសកកម្មជំនាញ ការបោះឆ្នោតរបស់សហគមន៍អឺរ៉ុប បានសរសើរ គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា ថា ជាគំរូល្អ និងមានតម្លាភាព។ គំរូល្អ និងមានតម្លាភាពនេះ គឺដោយសារតែ គ.ជ.ប បានសហការល្អជាមួយ សហគមន៍បរទេស និងអ្នកពាក់ព័ន្ធទាំងអស់។ នេះជាការលើកឡើង របស់លោកស្រី Renata Tardioli នៅចំពោះមុខលោក កែវ រ៉េមី ប្រធានគណៈកម្មាការ សិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបពិភាក្សាទ្វេភាគីនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្រោយបញ្ចប់ជំនួបលោក កែវ រ៉េមី បានប្រាប់ក្រុមអ្នកកាសែតថា «ភាគីជំនាញការបោះឆ្នោតរបស់សហគមន៍អឺរ៉ុប ចង់ដឹងពីរបៀបធ្វើការ របស់គណៈកម្មាការសិទ្ធិមនុស្សកម្ពុជា ដើម្បីស្វែងយល់ពីភាពវិជ្ជមាន និងអវិជ្ជមាន ដោយខាងគណៈកម្មាការ ធ្វើការដូចជា ទទួលពាក្យបណ្តឹង ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត ពីបញ្ហាសិទ្ធិមនុស្សដោយមានចាក់ស្ពតខ្លីៗ ដែលអប់រំដល់សិទ្ធិមនុស្ស។ ក្រៅពីនេះ គណៈកម្មការសិទ្ធិមនុស្សចូលរួម រាល់សេចក្តីព្រាង រៀបចំសារាចរ អនុក្រឹត្យ ប្រកាស ច្បាប់នៅក្នុងរាល់មាត្រាទាំងអស់ យើងពិនិត្យពីដើមរហូត ដល់ចប់ថាតើ មានមាត្រាណាមួយ ដែលប៉ះពាល់ដល់ការកម្រិត នៃសិទ្ធិមនុស្សអត់ ចឹងយើងបានចូលរួមជាប្រចាំ»។
ប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ពាក់ព័ន្ធនឹងបណ្តឹង ខាងគណៈកម្មាការសិទ្ធិមនុស្ស បានរៀបចំភ្នាក់ងារទទួលបន្ទុកខាង បណ្តឹងដែលមានលោក អ៊ិត រ៉ាឌី ជាអ្នកទទួលពាក្យបណ្តឹង។ គណៈកម្មាការសិទ្ធិមនុស្ស បានដោះស្រាយយ៉ាងច្រើន ចំពោះបណ្តឹង ប៉ុន្តែកន្លងមកនេះ ការដែលមិនប្រកាសឲ្យដឹងនោះ ក៏ដោយសារមិនចង់បង្ហាញពីអ្នកដែលបរាជ័យ ព្រោះខាងគណៈកម្មាការសិទ្ធិមនុស្ស ចង់បានលទ្ធផលជោគជ័យ ជូនអ្នកដែលរងគ្រោះ។
លោក កែវ រ៉េមី បានបញ្ជាក់ថា ករណីឃុំខ្លួនហួសនីតិវិធី ដោយជនត្រូវឃុំរងបណ្តឹងច្រើនរហូតដល់៥ករណីជាប់គ្នា ដូច្នេះការឃុំ ខ្លួនហួសនីតិវិធីអញ្ចឹង វាមិនមែនជាករណីរំលោភបំពានលើច្បាប់សិទ្ធិមនុស្សនោះទេ៕