Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកជលផលឆ្មក់ចុះបង្រ្កាបបទល្មើសលើផ្ទៃបឹងទន្លេសាប ឃាត់មនុស្ស ១៤នាក់ និងរឹបអូសសាច់អួន ៥០០ម៉ែត្រ

24-05-2017 17:21

(សៀមរាប)៖ អគ្គនាយករដ្ឋបាលជលផលលោក អេង ជាសាន បានដឹកនាំកម្លាំងឆ្មក់ទៅបង្រ្កាបបទល្មើសនេសាទ នៅលើផ្ទៃបឹងទន្លេសាប ឃាត់ខ្លួនអ្នកនេសាទល្មើសច្បាប់ ១៤នាក់ និងសាច់អួនប្រវែងប្រមាណ ៥០០ម៉ែត្រ និងទូកកាណូតចំនួន ៨គ្រឿងផងដែរ។

លោក អេង ជាសាន រួមនិងកម្លាំងជលផល បានឆ្មក់ចុះបង្រ្កាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាបនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ។ ដំណើរចុះទៅបង្រ្កាបបទល្មើសនេសាទនេះ លោក អេង ជាសាន មិនបានឲ្យមន្រ្តីជលផល ឬអាជ្ញាធរខេត្តបានដឹងជាមុននោះឡើយ។

ការលួចឆ្មក់ចុះទៅបង្រ្កាបបទល្មើសនេសាទនេះ លោក អេង ជាសាន បានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួនក្នុង ខេត្តសៀមរាប និងពោធិ៍សាត់។ ទីតាំងបង្រ្កាបបទល្មើសស្ថិតក្នុងភូមិក្អមសំណរ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ខេត្តសៀមរាប។

លោក អេង ជាសាន ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយពេលបង្រ្កាបអ្នកនេសាទល្មើសច្បាប់ទាំង ១៤នាក់ ត្រូវបានពិន័យអន្តរកាលទៅច្បាប់ជលផល រីឯសាច់អួតត្រូវបានរឹបអូសយកទៅដុតកម្ទេចចោល៕