(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ លោក ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប ចុះជួបសំណេះសំណាលជាមួយ បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកអង្គរធំ និងស្រុកប្រាសាទបាគង សរុបប្រមាណ២,០០០នាក់។
ការចុះជួបសំណេះសំណាលរបស់លោក ទៀ បាញ់ នេះអមដំណើរដោយ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត, សមាជិកព្រឹទ្ធសភា, រដ្ឋសភា, ប្រតិភូអមដំណើរ និងក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ នៃគណបក្សខេត្ត និងក្រុមការងារចុះជួយស្រុកផងដែរ៕