(ពោធិ៍សាត់)៖ កម្លាំងមូលដ្ឋានកងរាជវុធហត្ថស្រុកវាលវែង និងកម្លាំងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ បានសហការជាមួយ កម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើធនធានធម្មជាតិ កងរាជអារវុធហ្ត្ថលើផ្ទៃប្រទេសដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ឹម សាមឿន ស្នងការរងស្នងការដ្ឋានសន្ថិសុខ និងបច្ចេកទេស នៃកងរាជអារវុធហត្ថលើផ្ទៃប្រទេស រុករក និងបង្រ្កាបបទល្មើសព្រៃឈើប្រភេទឈើអារ និងឈើប្រភេទប្រណិតធ្នង់ប្រមាណជិត១០០ម៉ែត្រត្រីគុណ យកទៅប្រគល់ឲ្យមន្រ្តីបរិស្ថានទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុសអនុវត្តន៍បន្ត។
ប្រតិបត្តិការខាងលើធ្វើឡើងរយៈពេល៣ថ្ងៃពេញ គឺថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចព្រៃជើងភ្នំ និងខ្នងភ្នំកន្ទោងរឹម ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរង នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានដឹកនាំកម្លាំងស្រុក និងខេត្តឲ្យដឹងតាមទូរស័ព្ទ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើខាងលើ កម្លាំងរឹបអូសឈើអារប្រភេទក្រៅ លំដាប់ថ្នាក់ (រាជកុល)ចំនួន១៣២ដុំ ស្មើនឹងចំនួន៧៥.២៣៨ម៉ែត្រត្រីគុណ និងឈើប្រភេទប្រណិតធ្នង់ចំនួន១៥៩ដុំ ស្មើនឹងចំនួន ២.៤០០ម៉ែត្រ្តីគុណ សរុបឈើទាំងពីប្រភេទចំនួន ២៩១ដុំ ស្មើរនឹងចំនួន ៧៧.៦៣៨ម៉ែត្រត្រីគុណ។
លោកវរសេនីយ៍ទោ ញឹម នី បន្តថា វត្ថុតាងឈើអារប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល) និងឈើអារប្រភេទប្រណិតធ្នង់ ត្រូវបានបង្រ្កាបកម្លាំង រុករកឃើញផ្សេងៗគ្នា ហើយត្រូវបានប្រគល់ឲ្យមន្រ្តីបរិស្ថានទីចាត់ការ ដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីរក្សាទុកជាបណ្ណោះអាសន្ន និងចាត់ចែងតាមនីតិវិធី ខណៈដែលវត្ថុតាងទាំងនេះនៅគោលដៅនៅឡើយនោះ ប៉ុន្តែកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង នៅជួយបន្តការងារខាងលើ នៅឡើយនោះដែរ។
លោកវរសេនីយ៍ទោ ញឹម នី នៅល្ងាចថ្ងៃទី២៣នេះ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស បានដកមកក្រោយមួយជំហានសិន ដើម្បីធ្វើការស្រាវជ្រាវនៅតាមតំបន់ផ្សេងៗ និងសហការបង្រ្កាបជាបន្តបន្ទាប់ទៀត៕