(កំពង់ធំ)៖ ប្រជាពលរដ្ឋ៥នាក់ បានដួលសន្លប់ដោយសារពុលកាវបិទឈើ នៅចំណុចរោងចក្រស្រឡៅតូង ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១៖ឈ្មោះ សន ស្រីមុំ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី២៖ ឈ្មោះ ផុន ស្រីឡូត ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី៣៖ ឈ្មោះ រ៉េត សុខហ័ន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី៤៖ ឈ្មោះ ឡាង ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី៥៖ ឈ្មោះ សឹង ឆឺ ភេទស្រី អាយុ១៨ឆ្នាំ រស់ភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្រ្គោះនៅមន្ទីពេទ្យបង្អែក ស្រុកបារាយណ៍ និងស្រុកសន្ទុក៕