(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងជួបពិភាក្សាជាមួយក្រុមបេសកកម្មជំនាញការបោះឆ្នោតរបស់សហគមន៍អឺរ៉ុប ស្តីពីកិច្ចការសិទ្ធិមនុស្ស និងដំណើរការ នៃបោះឆ្នោតនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា នៅរសៀលម៉ោង០២៖០០នាទី ថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០១៧នេះ។

សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សដែលអង្គភាព Fresh News ទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា​ កិច្ចប្រជុំពិភាក្សារវាងលោក កែវ រ៉េមី និងក្រុមបេសកកម្មជំនាញការបោះឆ្នោតរបស់សហគមន៍អឺរ៉ុប នឹងផ្តោតសំខាន់ទៅលើបញ្ហាពាក់ព័ន្ធនានា នឹងសិទ្ធិមនុស្ស និងដំណើរនៃការបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕