(ភ្នំពេញ)៖ នៅអំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោត របស់គណបក្សនយោបាយ, គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញវិដេអូ អប់រំមួយ ដែលមានរយៈពេលប្រមាណ២នាទី ដើម្បីជាការយល់ដឹងបន្ថែមជូនដល់ប្អូនប្រជាពលរដ្ឋ អំពីតួនាទី និងកាតព្វកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើស នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ខាងមុខនោះ។

ក្រុមប្រឹក្សាឃុំសង្កាត់ គឺអង្គការចាត់តាំងមួយ ដែលត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួន ហើយមានបេសកកម្ម បម្រើផលប្រយោជន៍ទូទៅក្នុងឃុំសង្កាត់នោះ៕ សូមទស្សនា៖