(ភ្នំពេញ)៖ នៅអំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោត របស់គណបក្សនយោបាយ, គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)  បានចេញផ្សាយនូវវិដេអូអប់រំមួយ ស្តីពីក្រមសីលធម៌ សម្រាប់ភាគីពាក់ព័ន្ធ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងវីដេអូអប់រំរបស់ គ.ជ.ប ជាង២នាទី បានបង្ហាញនូវការក្រមសីលធម៌ ក្នុងដំណើរការឃោសនាបោះឆ្នោត, ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ, ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការបោះឆ្នោត និងភ្នាក់ងារការពារសន្តិសុខបោះឆ្នោតជាដើម៕ សូមទស្សនា៖