(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ ឡុច សុវណ្ណារ៉ា បានប្រាប់ Fresh News នៅមុននេះបន្តិចនាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះថា មានករណីបាញ់ប្រហារមួយ នៅចំណុចរដ្ឋបាលព្រៃឈើក្តុល ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរងរបួស៤នាក់ រួមមានមន្ត្រីកងរាជអាវុធហត្ថម្នាក់, ទាហានម្នាក់, មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ និងប្រជាពលរដ្ឋម្នាក់ តែមិនទាន់ដឹងមូលហេតុអ្វីនោះទេ។ ខណៈសមត្ថកិច្ចកំពុងតាមចាប់ជនល្មើស។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ Fresh News ថា ជនបង្កស្លៀកពាក់ខោអាវប៉ារ៉ា បានប្រើកាំភ្លើង AK បើកការបាញ់រះ មកលើស្នាក់ការរដ្ឋបាលព្រៃឈើក្តុល រួចរត់គេចខ្លួន ទាំងមិនដឹងមូលហេតុ៕