(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, អាន សុគន្ធធារ៉ា, លោក សៀ សៀកឡេង និងកញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានទាំងនេះ៖
ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងចេញហែក្បួនបិទយុទ្ធនាការរកសំឡេងឆ្នោតនៅថ្ងៃទី០២ ខែមិថុនា
២៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តែងការសោកស្តាយជ្រាលជ្រៅចំពោះមរណភាពកងទ័ពមួកខៀវកម្ពុជាទាំង ៤រូប
៣៖ គ.ជ.ប អំពាវនាវពលរដ្ឋខ្មែរនៅក្រៅប្រទេស និងបានចុះឈ្មោះបោះឆ្នោតហើយនោះ ឲ្យវិលមកបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា
៤៖សម្ដេច ស ខេង ចាត់ទុកការឃោសនារបស់បក្សសង្គ្រោះជាតិ ផ្តល់ជូន១ឃុំ៥០ម៉ឺនដុល្លារ ជានយោបាយប្រជាភិថុត និងដុតឲ្យខ្លោចរោចឲ្យឆៅ
៥៖ ៥ខែ ឆ្នាំ២០១៧នេះ ជនបរទេសជាង ១ពាន់នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះ ៧១២នាក់ជាជនជាតិវៀតណាម
៦៖ ក្រសួងរៀបចំដែនដី ឲ្យដឹងថា ៤ខែ ឆ្នាំ២០១៧នេះ ទុនវិនិយោគលើវិស័យសំណង់មានតម្លៃជាង ៤ពាន់លានដុល្លារអាមេរិក
៧៖ មេក្លោង និងបក្ខពួកជួញដូរគ្រឿងញៀន ជាង ៥៦គីឡូក្រាម ត្រូវតុលាការឃុំខ្លួនហើយ
៨៖ ធនាគារជាតិនៃកម្ពុជា ព្រមានដកហូតអាជ្ញាបណ្ណគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងឡាយណា បន្តយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ធានាការផ្តល់ឥណទាន
៩៖ ស្ពានអណ្ដែតទឹកដើរចូលប្រាសាទអង្គរវត្ត នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា
ព័ត៌មានអន្តរជាតិ (World News)
១៖ ភេរវកម្មបំផ្ទុះគ្រាប់បែកដ៏កក្រើកកន្លែងប្រគំតន្រ្តីនៅអង់គ្លេស សម្លាប់មនុស្សក្មេង-ចាស់ ២២នាក់ និងរបួសធ្ងន់ស្រាល ៥៩នាក់
២៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវបាននាំចូលតុលាការជាលើកដំបូងទាំងដៃជាប់ខ្នោះ
៣៖ ទៅដល់អ៉ីស្រាអែលភ្លាម! លោក ត្រាំ ថា មានគន្លឹះរកសន្តិភាពនៅមជ្ឈិមបូព៌ា ខណៈចុះហត្ថលេខាលក់អាវុធ ១១០ពាន់លានដុល្លារឱ្យអារ៉ាប៊ី សាអ៊ូឌីត
៤៖ អន្តរជាតិព្រមានដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ក្រោយការបាញ់សាកល្បងគ្រាប់មីស៊ីលប៉ាលីស្ទីកកាលពីថ្ងៃអាទិត្យ
៥៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ធ្វើដំណើរដល់ប្រទេសរុស្ស៊ី ត្រៀមជួបមេដឹកនាំកំពូលៗទីក្រុងម៉ូស្គូ
៦៖ តុលាការតួកគី ចាប់ផ្តើមកាត់ទោសមនុស្ស ២០០នាក់ ក្នុងនោះ ៣៨នាក់ជាមេទ័ពកំពូលៗ ពាក់ព័ន្ធរដ្ឋប្រហារបរាជ័យនៅឆ្នាំ២០១៦៕