(កណ្តាល)៖ ប្រជាពលរដ្ឋក្នុងស្រុកកោះធំនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ ទទួលបានផ្លូវបេតុង និងផ្លូវក្រាលកម្ទេចថ្មីចំនួន ៩ខ្សែ ទៀត ដែលនឹងជួយឲ្យការធ្វើដំណើរ និងដឹកកសិផលទីផ្សារកាន់តែងាយស្រួល។
ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ៣ខ្សែ និងផ្លូវក្រាលកម្ទេចថ្មនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ។ ផ្លូវទាំង៩ខ្សែនេះ មានប្រវែងសរុបជាង ៧គីឡូម៉ែត្រ។
នៅចំពោះមុខប្រជាពលរដ្ឋដែលចូលរួមបើការដ្ឋានសាងសង់ផ្លូវយ៉ាងច្រើនកុះករនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ព្រោះតែកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ធ្វើឲ្យសមិទ្ធផលជាច្រើនត្រូវបានលេចចេញជារូបរៀងជាបន្តបន្ទាប់។
លោកទេសរដ្ឋមន្រ្តីបន្តថា សុខសន្តិភាព និងស្ថេរភាពនយោបាយនេះ ក៏បានជួយឲ្យកម្ពុជា មានឱកាសអភិវឌ្ឍន៍តាមមូលដ្ឋាន និងលើក កម្ពុជាជីវភាពរបស់បប្រជាពលរដ្ឋកាន់តែល្អប្រសើរផងដែរ។
លោកទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចេះថែទាំងផ្លូវ ដើម្បីប្រើប្រាស់ឲ្យបានយូរសម្រាប់ធ្វើដំណើរ ព្រោះការធ្វើផ្លូវមួយខ្សែ ត្រូវចំណាយថវិកាយ៉ាងច្រើន៕