Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល៖ រយៈពេលមួយសប្ដាហ៍ មានអ្នកញៀនគ្រឿងញៀនទៅទទួលសេវាសុខាភិបាល ៣៤៧នាក់

23-05-2017 17:09

(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ដែលជាសប្តាហ៍ទី៣នោះ​ មានអ្នកញៀនគ្រឿងញៀនចំនួន ៣៤៧នាក់ បានទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋ និងមូលដ្ឋានសុខាភិបាល​នានា ក្នុងនោះមានករណីថ្មី ២៩នាក់ និងករណីចាស់ ៣១៨នាក់។

របាយការណ៍បានបន្តថា ក្នុងអ្នកញៀនថ្នាំទាំង៣៤៧នាក់ខាងលើ មានអ្នកញៀនប្រភេទអំហ្វេតាមីនចំនួន ២៥៩នាក់, ញៀនប្រភេទអាភៀនចំនួន ៨៨នាក់។ ក្នុងនោះ មានបុរស៣៣៥នាក់ និងស្រី១២នាក់។

ខាងក្រោមនេះ ជាតារាងស្ថិតិអ្នកញៀនគ្រឿងញៀន របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត​ និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល៖​