(ភ្នំពេញ)៖ សមត្ថភាពប្រើប្រាស់ ក្នុងការបោកគក់សម្លៀកបំពាក់គឺ ម៉ាស៊ីនបោក LG ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល១២ឆ្នាំជាប់គ្នា និងបានទទួលរង្វាន់ ពីផ្នែកបោកគក់ ដែលមានការគ្រាំទ្រច្រើនបំផុត ៤ឆ្នាំជាប់គ្នាផងដែរ ព្រោះម៉ាស៊ីនបោក LG ធ្វើការបានលឿនរហ័ស ចំនាយពេលវេលាខ្លី ព្រមទាំងការលាងជម្រះសម្លៀកបំពាក់បានស្អាតល្អមិនធ្វើឲ្យខូចសាច់ក្រណាត់។

ម៉ាស៊ីនបោក LG ភាគច្រើនបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា ៖

*LG Turbo Shot មានប្រសិទិ្ធភាពខ្ពស់ក្នុងការបោកគក់ សម្លៀកបំពាក់បានស្អាតល្អជាងគេ ហើយមិនធ្វើអោយខូចសាច់ក្រណាត់ និងមានម៉ូទ័រ បងើ្កនល្បឿនបង្វិល ធុងបានកាន់តែលឿន ថាមពលរលកទឹកកាន់តែខ្លាំង ក្នុងការបោកជម្រះក្អែលនិងសម្អាតជាតិសាប៊ូ មិនធ្វើអោយធុងកាន់ក្អែល និងធុងរបស់ម៉ាស៊ីនឡើយ ថែមទាំងជួយបន្ថែមទឹកលាងជម្រះខោអាវទោះបីលោកអ្នកប្រើសាប៊ូច្រើនក៏ដោយ  ។

*6 Motion Direct Drive ជាប្រព័ន្ធបោកគក់ 6 ចលនា បោកស្អាតដូចបោកដៃ សម្អាតក្អែលដែលសិ្អតនៅក្នុងក្រណាត់បានស្អាតល្អ ម៉ាស៊ីនបោកគក់វិលឆ្លាស់គ្នាបានយ៉ាងឆាប់រហ័ស និងធ្វើការបោកគក់ក្រណាត់ថ្មមៗ ហើយបន្ថែមកម្លាំងបោកគក់ ធ្វើអោយក្រណាត់ធ្លាក់ចុះទៅខាងក្រាមធុងបោកគក់ ដើម្បីបន្ថែមការប៉ះគ្នារវាងក្រណាត់ និង ធុងបោកគក់កាន់តែស្អាតល្អ មិនធ្វើអោយខូចសាច់ក្រណាត់ហើយលាងជម្រះសាប៊ូអោយបានស្អាតល្អ និងមិនមានភាពជំពាក់គ្នារវាងសាច់ក្រណាត់និងសាច់ក្រណាត់ ទៀតផង។

*Tub Clean ជាមុខងារថែទាំអនាម័យក្នុងការសម្អាតកែ្អល និងក្លិនដែលជាប់នូវក្នុងធុងបោកគក់ប្រព័ន្ធទឹកវិលកួច នៅក្នុងធុងធ្វើឲ្យភាពកខ្វក់ រត់ទៅតាមរន្ធនៅគៀនៗរបស់ធុងសម្អាតហើយធ្លាក់ចូលទៅក្នុងរន្ធតូចៗនៅខាងក្រោមធុង ធ្វើឲ្យភាពកខ្វក់ នៅក្នុងធុងត្រូវបានសម្អាត ហើយកំចាត់ចេញនៅពេលដែលបង្ហូរទឹកចេញ  វាមានភាពងាយស្រួលដ៏លោកអ្នកមិនចាំបាច់លាងធុងដោយខ្លួនឯង គ្រាន់តែចុចលើកម្មវិធី Tub Clean វានិងដំណើរការខ្លួនឯងជាការស្រេច ។

* Inverter Direct Drive ជាមុខងារសន្សំសំចៃអគ្គីសនីបានច្រើន មានម៉ូទ័រផ្ដល់សំឡេងស្ងាត់ល្អមានភាពរំញ័រតិចបំផុត ធនរឹងមាំ ជាមួយ ការធានា ទៅលើដុំម៉ូទ័រដែលមានរយះពេល 10 ឆ្នាំទៀតផង ហើយក៏មានការគ្រាំទ្រពីហាងបោកអ៊ុតសម្លៀកបំពាក់ថែមទៀតផង ព្រោះថាគ្រប់ហាងបោកអ៊ុតទាំងអស់ស្ទើរតែ៩០% ដែលប្រើប្រាស់ម៉ាស៊ីនបោកគក់ ពីផលិតផល LG  នេះក៏អាចបព្ជាក់បានថា ម៉ាស៊ីនបោក LG មានគុណភាពល្អ ធនជាងម៉ាស៊ីនបោក ម៉ាកផ្សេងៗ។

ទំាងអស់នេះ គឺជាចំនុនពិសេសៗ និងបច្ចេកវិទ្យារបស់ម៉ាស៊ីនបោក LG ដែលអ្នកគួរតែជ្រើសរើសសំរាប់ការប្រើប្រាស់នៅក្នុងផ្ទះ និងក្រុមគ្រួសាររបស់លោកអ្នក។

LG BrandShop មានការដាក់តាំងបង្ហាញផលិតផលម៉ាស៊ីនបោក LG គ្រប់ម៉ូដែលដែលលោកអ្នកចង់បាន។
ទំនាក់ទំនងបន្ថែម 023 888 199/ 023 222699៕