(ភ្នំពេញ)៖ ទៅជួយសង្គមជាមួយវីង នេះជាផ្នែកមួយនៃបេសកម្មរបស់ធនាគារឯកទេសវីង ក្នុងការចូលរួមចំណែក នៅក្នុងសហគមន៍ កាលពីចុងសប្តាហ៍ ខែឧសភា ឆ្នាំ២០១៧នេះ។
ធនាគារឯកទេសវីងខេមបូឌា លីមីតធីត ដែលជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា និងមានបណ្តាញភ្នាក់ងារវីងជាង ៥០០០កន្លែងនៅទូទំាងប្រទេស បានចូលរួមសកម្មភាពសង្គមក្នុងការជួយរៀបចំសាងសង់គេហដ្ឋានរបស់ប្រជាពលរដ្ឋក្រីក្រ ជាមួយនឹងអង្គការលំនៅដ្ឋានសម្រាប់មនុស្សជាតិកម្ពុជា ដែលជាអង្គការជួយសាងសង់គេហដ្ឋានដល់ប្រជាជនក្រីក្រ ឬសាលារៀនក្នុងប្រទេសកម្ពុជា។
ការសាងសង់នេះមានទីតំាងនៅសហគមន៍ទួល សំបូរក្រោមការចូលរួមពីថ្នាក់ដឹកនំានៃធនាគារឯកទេសវីង និងបុគ្គលិតជាច្រើនពីក្រុមការងារវីង។
ក្នុងនាមជាម្ចាស់ជំនួយម្នាក់ជាមួយ អង្គការលំនៅឋាន សម្រាប់មនុស្សជាតិកម្ពុជា ធនាគារឯកទេសវីង បានចូលរួមដោយដឹកនំាក្រុមការងាររបស់ខ្លួន ដើម្បីលាបថ្នំាលំនៅឋាន ជូនដល់ប្រជាជនក្រីក្រនៅក្នុងសហគមន៍ទួលសំបូរ។
ជាមួយគ្នានេះដែរ នៅថ្ងៃខាងមុខវីងនឹងរៀបចំឧបត្ថមប្រព័ន្ធស្វ័យប្រវត្តិក្នុងការប្រមូលថវិកាដើម្បីសាងសង់សាលារៀន និងអាគារផ្សេងៗ ដែលការផ្តល់ជូននេះជាច្រកមួយដើម្បីឲ្យសប្បុរសជនទំាងអស់អាចចូលរួមវិភាគទានជាមួយ អង្គការលំនៅដ្ឋានសម្រាប់មនុស្សជាតិកម្ពុជា តាមរយៈវីងនៅតាមគ្រប់ភ្នាក់ងារវីង ទូទំាងប្រទេសបានកាន់តែងាយស្រួលជាងមុន។
គួរបញ្ជាក់ថា ធនាគារឯកទេសវីងគឺជាធនាគារឈានមុខគេលើសេវាហិរញ្ញវត្ថុតាមប្រព័ន្ធទូរស័ព្ទដៃ បានបង្កើតនូវមធ្យោបាយ ថ្មីៗក្នុង ការផ្ទេរប្រាក់យ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ដោយប្រើប្រាស់ បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
តាមរយៈផលិតផល និងសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិតរបស់ខ្លួន វីងបានផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់អាចប្រើប្រាស់នូវសេវាហិរញ្ញវត្ថុជាច្រើនដូចជា ការផ្ទេរប្រាក់ក្នុងស្រុក ទិញកាតទូរស័ព្ទ ទូទាត់វិក្កយបត្រ វីងគិតលុយ (ការទូទាត់ដោយប្រើគណនីវីង នៅតាមបណ្តាហាងនានា) ការទូទាត់អនឡាញ ក៏ដូចជាសេវាកម្មទូទាត់អាជីវកម្មខា្នតតូច និងមធ្យម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.wingmoney.com ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១២ ៩៩៩ ៤៨៩/០២៣ ៩៩៩ ៩៨៩ ៕