Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសផ្លាស់ប្តូរមេយោធាខេត្តព្រះវិហារ លោក ច័ន្ទ សុភក្រ្តា ជំនួសលោក អេង ហឿង, ពិធីប្រកាសតែងតាំងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា

23-05-2017 15:15

(ព្រះវិហារ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ នឹងត្រូវប្រកាសផ្លាស់ប្តូរហើយ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស​ សុភា មេបញ្ជាការកងទ័ពជើងគោក និងអភិបាលខេត្ត លោក អ៊ុន ចាន់ដា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន។

មន្រ្តីយោធាខេត្តព្រះវិហារ បានឲ្យដឹងថា លោកវរៈសេនីយ៍ឯក ចន្ទ័ សុភក្ត្រា មេបញ្ជាការរង និងជានាយសេនាធិការតំបន់សឹករងខេត្តព្រះវិហារ ត្រូវបានតែងតាំងជាមេបញ្ជាការ ជំនួសលោកឧត្តមសេនីយ៍ត្រី អេង ហឿង ដែលត្រូវបានថ្នាក់លើតែងតាំងជាមេបញ្ជាការរង យោធភូមិភាគទី៤៕