(ភ្នំពេញ)៖ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជូនអ្នកបើក រថយន្តកុងតឺន័រទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ និងចាត់ការតាមនីតិវិធី ពាក់ព័ន្ធបង្កគ្រោះថ្នាក់បើករថយន្ត ទៅបុកអ្នកបើកម៉ូតូបណ្តាលឲ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានឡើងកាលពី រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រថយន្តបង្កម៉ាក STERLING ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3C-7886 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកចូល ចំណែកផ្លូវ នៃយានម្ខាងទៀតប្រវែង១ម៉ែត្រ ស្រាប់តែទៅបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BS-7873 បណ្តាលឲ្យស្លាប់០១នាក់ រងរបួសធ្ងន់០១នាក់។
បើតាមលោក សែម គន្ធា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មកពីអ្នកបើករថយន្តបើកមិនប្រកាន់ចំណែក ផ្លូវរបស់ខ្លួន៕