អគ្គនាយកដ្ឋានកៅស៊ូ បង្ហាញតារាងតម្លៃប្រមូលទិញជ័រកៅស៊ូពីប្រជាកសិករ ប្រចាំខែឧសភា, ជ័រកៅស៊ូស្ងួតតម្លៃជាមធ្យម៤៧៨០រៀល និងជ័រកកតម្លៃជាមធ្យម២៤២០រៀល
22-05-2017 21:07
(ភ្នំពេញ)៖ ដើម្បីឲ្យប្រជាកសិករ អ្នកដាំកៅស៊ូលក្ខណៈគ្រួសារ ងាយស្រួលដឹងពីតម្លៃប្រមូលទិញជ័រកៅស៊ូនោះ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវតារាងតម្លៃនៃការប្រមូលទិញជ័រកៅស៊ូជាលក្ខណៈគ្រួសារប្រចាំខែឧសភា ឆ្នាំ២០១៧ ដែលជ័រកៅស៊ូស្ងួតតម្លៃជាមធ្យម៤៧៨០រៀលក្នុងមួយគីឡូក្រាម និងជ័រកកតម្លៃជាមធ្យម ២៤២០រៀលក្នុងមួយគីឡូក្រាម៕