(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យ ព្រះអង្គឌួង ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ មានអ្នកជំងឺជិត២ពាន់នាក់ បានចូល និងចេញពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជម្ងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះ មានចំនួន១,៨៥៨នាក់ និងអ្នកសម្រាកព្យាបាលថ្មី មាន១៣៩នាក់៕