(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ខ្លួននឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីដំណើរការប្រព្រឹត្តិទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កិច្ចប្រជុំខាងលើនឹងធ្វើឡើង ក្រោមអធិបតីភាព លោក ហ៊ីង ធីឬទ្ធិ សមាជិក គ.ជ.ប នៅសាលសន្និសីទ គ.ជ.ប តែម្ដង។
តាមសេចក្ដីជូនដំណឹងនេះ គ.ជ.ប សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្ដរជាតិចូលរួមយកព័ត៌មានផងដែរ៕