(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅផ្លូវលេខ២៩CC ចាប់ពីចន្លោះផ្លូវ CC ដល់ផ្លូវ៥៣CC និងទំហំ២២៥មម នៅលើផ្លូវ៥៣CC ចាប់ពីចន្លោះផ្លូវ២៩CC ដល់ផ្លូវ១០៤CC ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ពីម៉ោង២១៖០០នាទី ថ្ងៃទី២៥ ដល់ម៉ោង០៤៖០០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។
តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បញ្ជាក់ថា មូលហេតុដែលរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ផ្អាក់ការផ្គត់ផ្គង់នេះ ព្រោះតែរដ្ឋាករទឹកស្វយ័ត នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ១៦០មម នៅតំបន់ខាងលើ៕
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖