(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ផ្អាកការបង្ហាញទិន្នន័យរ៉ាដា នៅលើគេហទំព័រព័ត៌មានមានអាកាសធាតុ របស់ក្រសួង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ។
តាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បញ្ជាក់ថា «ការផ្អាកបង្ហាញទិន្នន័យនេះ ចន្លោះពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ដើម្បីធ្វើការថែទាំ និងត្រួតពិនិត្យបច្ចេកទេស ជាមួយអ្នកជំនាញរ៉ាដាមកពីបរទេស»។
សូមអានខ្លឹមសារសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅខាងក្រោមនេះ៖