យុវជនម្នាក់លោតពីជាន់ទី៥ នៃអគារសកលវិទ្យាល័យកម្ពុជា ក្នុងខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់មួយរំពេច សង្ស័យមានវិបត្តិអ្វីមួយ (Video inside)
22-05-2017 14:57
(ភ្នំពេញ)៖ យុវជនម្នាក់ដែលជាអតីតនិស្សិតរៀន នៅសកលវិទ្យាល័យកម្ពុជា បានលោតចេញពីបន្ទប់ទឹកជាន់ទី៥ របស់សកលវិទ្យាល័យមួយនេះ សាខាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់មួយរំពេច នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បង្កឲ្យមានភ្ញាក់ផ្ផើលយ៉ាងខ្លាំង។ នេះបើយោងតាមលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់អង្គភាព Fresh News មុននេះបន្តិច។
លោក ម៉ក់ ហុង បានបញ្ជាក់ថា «ជនរងគ្រោះមិនមែនជាសិស្សរៀននៅសាលាហ្នឹងទេ តែពីធ្លាប់រៀនពីមុនមក ហើយការលោតនេះ សង្ស័យមានវិបត្តិអ្វីមួយ»។
យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ។ សម្រាប់អត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ៕