ក្រសួងពាណិជ្ជកម្ម បង្ហាញតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយ តាមបណ្តាស្ថានីយ៍នានានៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែមិថុនា!
22-05-2017 13:58
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយ៍ប្រេង ទូទាំងប្រទេសកម្ពុជា។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយ ចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា មានដូចជា៖
* តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៦៥០រៀលក្នុង១លីត្រ
* តម្លៃសាំងស៊ុបពែ ត្រូវលក់មិនឲ្យលើសពី ៣,៧០០រៀលក្នុង១លីត្រ
* តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,៣០០រៀលក្នុង១លីត្រ៕