(ព្រៃវែង)៖ លោក សុខ ខេមរិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រជាច្រើនរយនាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅឃុំ។
នៅថ្ងៃបើកយុទ្ធនាការនេះលោក សុខ ខេមរិន បានប្រជុំដាក់ចេញផែនការជាច្រើន ធ្វើយ៉ាងណាឲ្យការឃោសនា មានប្រសិទ្ធភាពជ្រួតជ្រាបដល់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
បើលោក សុខ ខេមរិន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានជ្រូតជ្រាប ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ៕
យោងតាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧៕