(មណ្ឌលគិរី)៖ ​រដ្ឋបាល​ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រារព្ធទិវាជីវៈចម្រុះអន្ដរជាតិក្រោមប្រធានបទ «ជីវៈចម្រុះ និងទេសចរណ៍ប្រកបដោយនិរន្តរភាព» ដោយមានការចូលរួមពី លោក លី សាមិ ក្រុមប្រឹក្សាខេត្ត, លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី, លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត និងមន្រ្តីរាជការជុំវិញខេត្ត ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងព្រះសង្ឈផងដែរ។

ក្នុងឱកាសនោះ រដ្ឋបាលខេត្តមណ្ឌលគិរី បានថ្លែងអំគុណ​ដល់មូលនិធិបរិស្ថានពិភពលោក (GEF) តាមរយៈកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) ដែលបានផ្តល់កិច្ចសហការឧបត្ថម្ភគាំទ្រ ដល់ក្រសួងបរិស្ថាន និងមានការកោតសរសើរ ចំពោះការសហការដ៏ល្អរបស់ដៃគូរ ជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមមានវិស័យឯកជននានា ជាពិសេសអង្គការ wwf. wcs .usaid.winrock.bbc ដើម្បីឲ្យដំណើរការអភិរក្សធនធានជីវចម្រុះ​ បានល្អក៏ដូចជា ដំណើរការនៃការរៀបចំឡើងនូវ ​ទិវាអន្តរជាតិជីវចម្រុះ កំពុងប្រព្រឹត្តទៅនាថ្ងៃនេះ។ ​

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត បានលើកឡើងថា ខេត្តមណ្ឌលគិរី គឺជាខេត្តមួយក្នុងតំបន់ទេសភាពខ្ពង់រាបដ៏ប្រណីត ភាគខាងកើតប្រទេស ហើយត្រូវបានគេទទួលស្គាល់ថាជាតំបន់សម្បូរ ដោយប្រភាពធន់ធានជីវៈចម្រុះ ដែលភាសាអង់គ្លេសថា Hot Spot Biodiversity Arearដែលបានធ្វើការស្រាវជ្រាវ និងចាត់ថ្នាក់ដោយអង្គការ wwf.wcs.ci.Birdlifeinternational ដោយសារតំបន់នេះ ផ្អែកទៅលើកត្តាសំខាន់ៗជាច្រើន រួមមានប្រភេទសត្វ និងរុក្ខជាតិ មានដោយកម្រ និងជិតផុតពូជជាច្រើនប្រភេទ។

បើតាមលោកប្រធានមន្ទីរ ជីវៈចម្រុះអេកូឡូស៊ីរបស់វាបានដើរតួយ៉ាងសំខាន់ ក្នុងការជួយធានាលំនឹងរបស់បរិស្ថានធម្មជាតិ ទប់ស្កាត់ការប្រែប្រួល អាកាសធាតុ ផ្តល់ប្រភពថាមពល ទីជម្រក ម្ហូបអាហារប្រចាំថ្ងៃ និងផលិតកម្មផ្សេងៗ​ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ផ្តល់តម្លៃដល់សង្គម វប្បធម៌ និងសារប្រយោជន៍​យ៉ាងច្រើនឥតគណនា ហើយតំបន់សម្បូធនធានជីវៈចម្រុះគឺជាគោលដៅផងដែរ ចំពោះវិស័យទេសចរណ៍​។

ជាមួយគ្នានេះដែរលោក កែវ សុភគ៌ បានសម្តែងនូវការកោតសរសើរ ចំពោះមន្រ្តីគ្រប់គ្រងតំបន់ដែនជម្រកទូទាំងខេត្តមួយនេះ ការពារទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា ​ជាពិសេស​មន្រ្តីគ្រប់គ្រងដែន ត្រូវតែជំរុញការពង្រឹង នៃការទប់ស្កាត់ឲ្យបានល្អថែមទៀត ដើម្បីថែរក្សាឲ្យបាននៅតម្លៃដ៏ពិសេស នៃតំបន់ទេសភាពប្រណីត ធន​ធានធម្មជាតិរបស់ជាតិ ឲ្យនៅគង់វង្សសម្រាប់កូនចៅ​ជំនាន់ក្រោយៗទៀត៕