អគ្គិភ័យមួយចម្អិនកំពឹសនៅផ្ទះអាជីវករ ក្នុងផ្សារស្ទឹងសែន, ផ្អើលប្រជាពលរដ្ឋ និងប្រជាការពារទៅជួយអន្តរាគមន៍ទាន់ កុំអីរងគ្រោះធ្ងន់ធ្ងរ
22-05-2017 12:28
(កំពង់ធំ)៖ អគ្គិភ័យមួយចម្អិនកំពឹស បានកើតឡើងនៅក្នុងផ្ទះអាជីវករម្នាក់ នៅផ្សារស្ទឹងសែន ទីរួមខេត្តកំពង់ធំ ហៅផ្សារចាស់ប៉ុន្តែពេល នោះប្រជាពលរដ្ឋ និងប្រជាការពារ បានផ្អើលជួយអន្តរាមន៍ រហូតប្រកូកប្រកាសហៅសមត្ថកិច្ចទៅជួយបន្ថែម បណ្តាលឲ្យភ្លើងនេះបាន រលត់ទៅវិញ មិនបង្កឲ្យក្លាយ និងរីករាលដាលថែមទៀតនោះទេ។ បើតាមក្រុមអាជីវករ បើសិនគ្រោះអគ្គិភ័យនេះពន្លត់មិនទាន់ទេ នោះគ្រោះមហន្តរាយនឹងកើតមានឡើងយ៉ាងធ្ងន់ធ្ងរ ជាក់ជាមិនខានឡើយ ដោយសារតែតូបជាច្រើនមានតម្លៃរាប់សិបដុល្លារស្ថិតនៅ ក្នុងផ្សារ។
គ្រោះអគ្គិភ័យនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ដែលមានម្ចាស់ផ្ទះឈ្មោះ ជាវ ធី ហៅ យីវ អាយុ៥៣ឆ្នាំ រស់នៅ ភូមិ៍ស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានឆេះនៅកន្លែងកុងម៉ា។
ប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុ គេឃើញមានឆេះហុយផ្សែងខ្លាំង ហើយម្ចាស់ផ្ទះភ័យស្រែកហៅ ឲ្យគេជួយ ក៏មានមនុស្សម្នារត់ផ្អើលមកជួយពន្លត់ យ៉ាងសស្រាក់សស្រាំ។ ទន្ទឹមនោះកម្លាំងប្រជាការពារ បានយកចិត្តទុកដាក់សហការ និងរាយការណ៍ផ្តល់ព័ត៌មាន ភ្លាមៗ ទៅសមត្ថកិច្ចជំនាញ។
នៅផ្ទះកើតហេតុ គេឃើញតែហឹងកុងម៉ា និងពិដានខាងលើបន្តិច ព្រមទាំងមានទុស្សេខ្សែភ្លើង ប៉ុន្តែត្រូវបានគេបិទបន្លែងបណ្តុំចរន្តអគ្គិសនី ទាន់ទើបមិនមិនបណ្តាលឲ្យភ្លើងឆេះសន្ធោសន្ធៅបាន។ ក្រុមប្រជាពលរដ្ឋបានជជែកគ្នានៅតាមតុកាហ្វេនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះថា កាលពីយប់មិញ ភ័យផ្អែមមាត់ ហើយអ្នកខ្លះបានវិភាគថា បើសិនអគ្គិភ័យនេះ កើតឡើងចំពេលអ្នកជិតខាងមិនទាន់ ដេកលក់ បើយប់ជ្រៅបន្តិច ចប់បាត់ហើយ៕