(ព្រៃវែង)៖ តំណាងលោក នេត សាវឿន ប្រធានក្រុមការងារស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច, លោក អ៊ី សុខឃី ប្រធានក្រុមការងារឃុំពានរោង ស្រុកស្វាយអន្ទរ និង លោក លឹម សុខារស្មី អនុប្រធានទី១ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ដឹកនាំសមាជិក សមាជិកា ជាង១,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជូនគណបក្សប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន។
ក្រៅពីយុទ្ធនាការឃោសនា លោកប្រធានក្រុមការងារ បានប្រជុំដកស្រង់បទពិសោធន៍ ជាមួយប្រធានភូមិ អនុភូមិ និងសមាជិក សរុប៦៣នាក់ ព្រមទាំងបេក្ខជនក្រុមប្រឹក្សា ក្រុមការងារសរុប ១៦៥នាក់។
យោងតាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧៕